ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាតំបន់នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ​ ១៣រោច​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤

លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាតំបន់នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.)។ សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តនិងខេត្តកំពង់ធំ។

សិក្ខាសាលានាពេលនេះ ជាសិក្ខាសាលាតំបន់ទី៤ និងជាតំបន់ចុងក្រោយ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយរៀបចំឱ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន១៤ និងវេទិកាសំណួរ និងចម្លើយចំនួន ៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.៕

ព័ត៌មានទាក់ទង